ទស្សនវិស័យ បេសកកម្ម និង គុណតម្លៃស្នូល

អង្គការហ្គូដណេប៊ឺសកម្ពុជា ជាការិយាល័យដៃគូរមួយក្នុងចំណោមការិយាល័យទាំង ៤១ប្រទេសរបស់អង្គការហ្គូដណេប៊ឺសអន្តរជាតិ (GNI)។ អង្គការហ្គូដណេប៊ឺសកម្ពុជា បានចាប់ផ្ដើមបេសសកម្មនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០០២ ក្នងគោលបំណងចូលរួមផ្សព្វផ្សាយ ការអភិវឌ្ឍន៍សហគមន៍ក្នុងប្រទេសកម្ពុជា។

បេសកកម្ម

យើងគឺជាអង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើការអភិវឌ្ឍតាមបែបច្នៃប្រឌិត ធ្វើការផ្ទាល់ជាមួយប្រជាជនដែលងាយរងគ្រោះ តាមរយៈវិធីសាស្ត្រអភិវឌ្ឍគ្រប់ជ្រុងជ្រោយ និងមាននិរន្តរភាព។

ចក្ខុវិស័យ

យើងព្យាយាមបង្កើតសង្គមមួយដែលជាសង្គមសប្បាយរីករាយបំផុតសម្រាប់ប្រជាជនក្នុងប្រទេសកម្ពុជារស់នៅជាមួយក្ដីសង្ឃឹម និងក្ដីស្រឡាញ់ដោយគ្មានភាពក្រីក្រ។

គុណតម្លៃស្នូល

យើងបម្រើពលរដ្ឋដែលត្រូវការជំនួយ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ជំនឿ និងសញ្ជាតិ។

យើងរៀបចំអ្នកស្ម័គ្រចិត្តក្នុងស្រុក ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍របស់ពួកគាត់ដោយផ្ទាល់។

យើងសហការជាមួយពលរដ្ឋគ្រប់គ្នាដែលយល់អំពីបេសសកម្ម និងកម្មវិធី។

យើងលើកកម្ពស់សិទ្ធកុមារជាចម្បង។

យើងធ្វើការប្រកបដោយវិជ្ជាជីវៈ គណនេយ្យភាព និងប្រតិបត្តិដោយតម្លាភាព។

យើងពង្រឹងភាពជាពលរដ្ឋសកល ប្រកបដោយក្រមសីលធម៌។

យើងធ្វើការលើកទឹកចិត្តអោយពលរដ្ឋចូលរួមសហការក្នុងការងារអភិវឌ្ឍន៍ ក្នុងនាមជាសមាជិកអង្គការហ្គូដណេប៊ឺស។

យើងផ្សព្វផ្សាយអំពី លើកតម្កើងស្វ័យភាពនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់បុគ្គល គ្រួសារ និងសហគមន៍។