អង្គការហ្គូដណេប៊ឺសកម្ពុជា – ម្ចាស់ឧបត្ថម្ភ Lions Club ធ្វើទស្សនកិច្ច និងប្រគល់កន្លែងសម្អាតដៃល្អចំនួន បីកន្លែង ជូនសិស្សានុសិស្សនៃសាលាបឋមសិក្សាអូរតាគី ឯកភ្នំ និងសាលាបឋមសិក្សាគ្រួស

អង្គការហ្គូដណេប៊ឺសកម្ពុជា កំពុងបំពេញភារកិច្ចយ៉ាងមមាញឹកក្នុងការពង្រីកលទ្ធភាពទទួលបានគ្រឿងបរិក្ខារសម្អាតដៃទៅកាន់សហគមន៍ ជាពិសេសកុមារនៅតាមសាលារៀន ដើម្បីលើកទឹកចិត្ត និងជម្រុញប្រជាជនសហគមន៍ឲ្យសម្អាតដៃបានញឹកញាប់ ហើយរក្សាទម្លាប់អនុវត្តអនាម័យល្អជាប្រចាំ។ ដោយមានការគាំទ្រពី Lions Club អង្គការហ្គូដណេប៊ឺសកម្ពុជាសម្រេចការសាងសង់កន្លែងសម្អាតដៃល្អ ក្នុងសាលាបឋមសិក្សាចំនួនបីកន្លែងនៃសហគមន៍ថ្មគោល ហើយបានប្រកាសដាក់ឲ្យសិក្សានុសិស្សប្រើប្រាស់ជាផ្លូវការនៅកាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៤ ថ្មីៗនេះ។. With Lions Club support, GNC completed three hand washing stations at schools in the Thmar Kol community and officially announced its readiness to students on 16th February 2024.

Lions Club និងអង្គការហ្គូដណេប៊ឺសកម្ពុជាបានប្រគល់កន្លែងសម្អាតដៃល្អអូរតាគី កន្លែងសម្អាតដៃល្អឯកភ្នំ និងកន្លែងសម្អាតដៃល្អគ្រួស ជូនសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ដោយក្តីសោមនស្សរីករាយ និងសេចក្តីអបអរសាទរ។ កម្មវិធីនេះត្រូវបានរៀបចំឡើងនៅក្នុងសាលាបឋមសិក្សាអូរតាគី ក្នុងខេត្តបាត់ដំបង ក្រោមអធិបតីភាពរបស់លោកស្រី ស៊ូ ហេជុង អ្នកតំណាងឲ្យក្រុម Lions Club លោក ចាំង ដុងវ៉ុន នាយកប្រចាំប្រទេសរបស់អង្គការហ្គូដណេប៊ឺសកម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលកូរ៉េនៅកម្ពុជា លោក រៀម សូវៀត នាយកសាលាបឋមសិក្សាអូរតាគី លោកគ្រូអ្នកគ្រូ សិក្សានុសិស្ស និងក្រុមម្ចាស់ឧបត្ថម្ភមកពីប្រទេសកូរ៉េជាច្រើនរូបផងដែរ។

ក្រៅពីពិធីប្រគល់ – ទទួលកន្លែងសម្អាតដៃល្អ ពិធីប្រកាសដាក់ប្រើប្រាស់ជាផ្លូវការ ក្រុមទស្សនកិច្ចបានឈ្លៀតឱកាសដ៏ល្អមួយនេះ ធ្វើការប្រគល់អំណោយជាសម្ភារៈសិក្សាចំនួន ២០០ឈុត ជូនសិស្សានុសិស្សដែលបានចូលរួមកម្មវិធីគ្រប់រូប ដោយសង្ឃឹមថាអំណោយទាំងអស់នោះអាចជួយធ្វើឲ្យពួកគាត់ស្រលាញ់ការសិក្សា អនុវត្តអនាម័យល្អនៅក្នុងសាលារៀនដោយក្តីរីករាយ។

ក្នុងឱកាសនោះ លោក រាម សូវៀត បានថ្លែងអំណរគុណចំពោះម្ចាស់ជំនួយ និងក្រុមហ៊ុន GNC ដែលបានជួយដល់សាលារៀន និងសិស្សានុសិស្ស។ លោកបានបន្តថា ស្ថានីយលាងដៃគឺជាគម្រោងថ្មីមួយទៀតដែល GNC ផ្តល់សម្រាប់សាលារបស់យើង។ ការចូលរួមរបស់ GNC បានរួមចំណែកយ៉ាងសំខាន់ដល់សិស្ស និងគ្រូបង្រៀន។ ក្នុងនាមខ្ញុំជានាយកសាលា ខ្ញុំប្តេជ្ញាថែរក្សាកន្លែងលាងដៃនេះ និងលើកទឹកចិត្តសិស្សឱ្យអនុវត្តការលាងដៃជាប្រចាំ។

ចំណែកលោកស្រី ស៊ូ ហេជុង វិញ លោកស្រី បានបង្ហាញចំណាប់អារម្មណ៍ និងការដឹងគុណចំពោះលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងសហគមន៍ ថ្មរគោល សម្រាប់ការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ក៏ដូចជាការខិតខំប្រឹងប្រែងដើម្បីជួយឲ្យបេសកកម្មរបស់ Lions Club ទទួលបានភាពជោគជ័យ និងអាចគាំទ្រប្រទេសកម្ពុជាតាមការរំពឹងទុក។ គាត់បានបន្តថា ‘ពួកយើងសង្ឃឹមថាកន្លែងសម្អាតដៃល្អនេះ នឹងផ្តល់អត្ថប្រយោជន៍ទៅដល់សិស្សានុសិស្សជាច្រើន ឲ្យលាងដៃបានគ្រប់ពេល។ យើងសង្ឃឹមថាសិស្សានុសិស្សនឹងអនុវត្តអនាម័យល្អយ៉ាងប្រសើរ ដើម្បីទទួលបានសុខភាពល្អ។ នៅពេលពួកគាត់មានសុខភាពល្អ ពួកគាត់នឹងទទួលបានលទ្ធផលសិក្សាល្អ។ ខ្ញុំសង្ឃឹមថាសិស្សានុសិស្សទាំងអស់នឹងក្លាយជាធនធានមនុស្សគុណភាព និងជាក្តីសង្ឃឹមថ្មីសម្រាប់ប្រទេសកម្ពុជានាពេលអនាគត។

ព័ត៍មានទាក់ទង