ម៉ាស់ចំនួន ៥ម៉ឺនម៉ាស់ ចែកជូនកុមារ សិស្សានុសិស្សនិងប្រជាជននៅរាជធានីភ្នំពេញ និងខេត្តចំនួន៤

អង្គការហ្គូដណេប៊ឺសកម្ពុជា (Good Neighbors Cambodia) នៅខែតុលាខាងមុខនេះនឹងយកម៉ាសចំនួន៥ម៉ឺន ចែកជូនកុមារនិងសិស្សានុសិស្សនៅខេត្តនិងរដ្ឋធានីចំនួន៥គឺ រាជធានីភ្នំពេញ ខេត្តបន្ទាយ មានជ័យ បាត់ដំបង ក្រចេះ និងមណ្ឌលគិរី។

ម៉ាសចំនួន៥ម៉ឺននេះ បានមកពីការឧបត្ថម្ភរបស់ក្រុមហ៊ុន S.E.C Accessories Ltd .កាលពីពាក់កណ្តាលសប្តាហ៍នេះ សម្រាប់ចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា។

លោក រ៉ូប៊ើត វ៉ាង (Robert Hwang) នាយកគ្រប់គ្រងក្រុមហ៊ុន S.E.C Accessories Ltd . បានថ្លែងនៅក្នុងពិធីប្រគល់ម៉ាសចំនួន៥០០០០ម៉ឺនជូនអង្គការហ្គូដណេប៊ឺសកម្ពុជា កាលពីពេលថ្មីៗនេះថា៖ ម៉ាសទាំងនេះមានគុណភាពល្អស្តង់ដារអន្តរជាតិ ដែលនឹងជួយការពារកុមារនិងសិស្សានុសិស្សពីជំងឺកូវីដ១៩។ការបរិច្ចាកម៉ាសនេះ ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ការបរិច្ចាកម៉ាសនេះ ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

លោក រ៉ូប៊ើត វ៉ាង បានឱ្យដឹងថា៖ រហូតមកដល់ពេលនេះ ក្រុមហ៊ុនរបស់លោកបានបរិច្ចាគម៉ាសជូនទៅបណ្តាក្រសួងស្ថាប័ន សហគមន៍ជាច្រើនព្រមទាំងប្រជាជននិងកុមារនៅតាមទីជនបទ ប្រមាណជាង១លានម៉ាសរួចមកហើយៗលោកនឹងបន្តបរិច្ចាគម៉ាស និងការឧបត្ថម្ភមនុស្សធម៌ផ្សេងៗបន្តទៀត។

លោក ចាំង ដុងវ៉ុន នាយកប្រចាំប្រទេសអង្គការហ្គូដណេប៊ឺសកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា៖ក្រោយពីទទួលបានម៉ាសចំនួន៥ម៉ឺននេះ អង្គការរបស់លោក នឹងយកទៅចែកជូនកុមារនិងសិស្សានុសិស្សនៅក្នុងរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់ដំបង ក្រចេះ និងមណ្ឌលគិរី នៅដើមខែក្រោយនេះ។

លោកបានឱ្យដឹងថា៖ចាប់ពីដើមសប្តាហ៍ទី២នៃខែតុលាឆ្នាំ២០២១តទៅនេះអង្គការហ្គូដណេប៊ឺសកម្ពុជាមានផែនការចែកម៉ាសដល់សាលាចំនួន៦៧ មជ្ឈមណ្ឌលសុខភាពចំនួន២ ឃុំចំនួន២ កុមារ១៩០០នាក់និងសិស្សកុំព្យូទ័រចំនួន៥០។ក្នុងនោះ៩០០០ម៉ាស(១៨០ប្រអប់)ជូនសិស្សសាលាប្រមាណ៤០០០នាក់នៅសាលាចំនួន២០ក្នុងស្រុកអូរជ្រៅខេត្ត បន្ទាយមានជ័យ,៨០០០ម៉ាស(១៦០ប្រអប់)ដល់សិស្សសាលាជាង២៤០០នាក់នៅសាលាចំនួន១០ក្នុងស្រុកថ្មគោលខេត្តបាត់ដំបងនិងនៅទីកន្លែងផ្សេងទៀតដូចជានៅខណ្ឌដង្កោ រាជធានីភ្នំពេញ, ស្រុកស្នួល ខេត្តក្រចេះ ,ស្រុកកោះញែក មណ្ឌលគិរី៕

ព័ត៍មានទាក់ទង